Month: March 2019

កុំប្រៀបធៀប

មាន​ពេល​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ ឈ្មោះ ស៊ូ(Sue) បាន​និយាយ​ថា “ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​បង្ហោះ​រឿង​នេះ នៅ​ក្នុង​ហ្វេស​ប៊ុក គឺ​មិន​គ្រាន់​តែ​បង្ហោះ​ចំណុច​ល្អ​ៗ​ប៉ុណ្ណោះ​ទេ”។ កាល​នោះ​នាង​កំពុង​បញ្ចេញ​មតិ អំពី​ការ​ញាំ​អាហារ ជា​មួយ​ស្វាមី​របស់​នាង ធ្វើ​ឲ្យ​ខ្ញុំ​ផ្ទុះ​សំណើច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពិចារណា​ផង​ដែរ។ បណ្តាញ​សង្គម​អាច​មាន​ប្រយោជន៍​ដល់​យើង ដោយ​វា​ជួយ​ឲ្យ​យើង​ភ្ជាប់​ទំនាក់​ទំនង និង​អធិស្ឋាន​ឲ្យ​មិត្ត​ភក្តិ ដែល​នៅ​ឆ្ងាយ​ពី​យើង។ តែ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ វា​អាច​នាំ​ឲ្យ​យើង​គិត​អំពី​ជីវិត តាម​ទស្សនៈ​ដែល​ខុស​ពី​ការ​ពិត។ យើង​ប្រហែល​ជា​ឃើញ​មនុស្ស​ជា​ច្រើន ​បាន​បង្ហោះ “រឿង​ល្អ​ៗ” តែ​យើង​អាច​យល់​ច្រឡំ ដោយ​នឹក​ស្មាន​ថា ពួក​គេ​កំពុង​រស់​នៅ ក្នុង​ជីវិត ដែល​គ្មាន​បញ្ហា ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​ខ្លួន​យើង​ចេះ​តែ​ជួប​ញ្ហា ខុស​ពី​អ្នក​ដទៃ។

ការ​ប្រៀប​ធៀប​ខ្លួន​ឯង ជា​មួយ​អ្នក​ដទៃ ប្រាកដ​ជា​នាំ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​មិន​ខាន។ ពេល​ដែល​ពួក​សាវ័ក​ប្រៀប​ធៀប​ខ្លួន​ឯង ជា​មួយ​អ្នក​ដទៃ​(មើល លូកា ៩:៤៦ ២២:២៤) ព្រះ​យេស៊ូវ​ក៏​បាន​ហាម​ឃាត់​ពួក​គេ​ភ្លាម។  បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មិន​ទាន់​បាន​ប៉ុន្មាន​ផង ទ្រង់​បាន​ប្រាប់​លោក​ពេត្រុស អំពី​ការ​រង​ទុក្ខ ដែល​គាត់​នឹង​ទទួល ដោយ​សារ​សេចក្តី​ជំនឿ​របស់​គាត់។ បន្ទាប់​មក លោក​ពេត្រុស​ក៏​បាន​ងាក​ទៅ​លោក​យ៉ូហាន ហើយ​ទូល​សួរ​ទ្រង់​ថា “ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”​ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​ថា “បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(យ៉ូហាន ២១:២១-២២)។

ត្រង់​ចំណុច​នេះ​ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​លោក​ពេត្រុស ឲ្យ​ដឹង​ថា…